Welcome to ITUBB4YOU Happy to share..
ITUBB4YOU created by Eng Kakada

Ad 468 X 60

.

Tuesday, March 19, 2013

វិធីបិទ​កុំ​អោយ​បើក​កម្មវិធី​ណាមួយ​នៅ​ក្នុង Windows 7

ចំពោះ Windows 7 លោកអ្នក​អាច​ធ្វើការ​បិទ​ទៅលើ​
កម្មវីធី​ណាមួយ​ដែល​មិនចង់​ឲ្យ User ណាមួយ​ប្រើ
​ប្រាស់​កម្មវិធី​នោះបាន ដោយ​គ្រាន់តែ​លោកអ្នក​ធ្វើ
ការ​អនុវត្តដូច​ខាងក្រោម ៖
ដំបូងសូមចុច Windows key + {R} Key 
ហើយវាយពាក្យថា regedit រួចចុច OK 

​បន្ទាប់មក​ចូល​ទៅកាន់ HKEY_CURRENT_USER\Software\Microsoft\Window\CurrentVersion\Policies\Explorer
​បញ្ជាក់​៖ ប្រសិនបើ​លោកអ្នក​ចូលតាមការណែនំា​ខាងលើ​ដល់កន្លែង Policies ប៉ុន្តែ​មិនឃើញមានពាក្យ Explorer ទេ​លោកអ្នក​បង្កើត​វាបានដោយ​គ្រាន់តែ Right-Click នៅលើ Policies ហើយយកពាក្យ New-> Key បន្ទាប់មក​លោកអ្នក​វាយពាក្យ Explorer ចូល
សូម Right-click នៅ Pane ខាង​ស្ដាំ​ហើយជ្រើសយក New-> DWORD (32bit) value
រួចហើយ​ធ្វើការ​ប្តូរ​ឈ្មោះ ដោយដាក់ថា DisallowRun
​បន្ទាប់មក Double click នៅលើ file ដែល​បានផ្លាស់ប្តូរ​ឈ្មោះ ហើយ​ធ្វើការ​ផ្លាស់ប្ដូរ Value data ទៅជា1 បន្ទាប់មក​ចុច OK ហើយ Right-Click  ​នៅលើ Explorer បន្ទាប់មក​យក New-> key
បន្ទាប់​ធ្វើការ​ដាក់​ឈ្មោះ​ឲ្យ key ដែល​បង្កើត​ថ្មីថា DisallowRun
រួចហើយ Right-Click នៅលើ Pane ដែល​នៅខាងស្ដាំដៃ យកពាក្យថា New-> string Value
​បន្ទាប់មក​លោកអ្នក​ធ្វើការ​ប្តូរ​ឈ្មោះ String Value ទៅតាម​អ្វី​ដែល​ចង់ប្តូរ (ឧទាហរណ៍៖ test, program ….)
​បន្ទាប់មក Double Click នៅលើ​ឈ្មោះ String Value ដែល​លោកអ្នក​ធ្វើការ​ផ្លាស់ប្តូរ​ខាងលើ ហើយ​ធ្វើការ​វាយ​ឈ្មោះ​កម្មវិធី​ណាមួយ​ដែល​លោកអ្នក​មិនចង់​ឲ្យ​ដំណើរ​ការ (ឧទាហរណ៍ Photoshop.exe) រួចហើយចុច OK
​បន្ទាប់មក​ធ្វើការ Restart កុំព្យូទ័រ ហើយសាកល្បងបើ​កម្មវិធី​ដែល​លោកអ្នក​ធ្វើការ​ផ្អាក​ដំណើរ​ការ​ខាងលើ វានឹង​បង្ហាញ​នូវ​ផ្ទាំង​ដូច​ខាងក្រោម​៖
​បញ្ជាក់​៖  ​ប្រសិនបើ​លោកអ្នក​ចង់​ឲ្យ​កម្មវិធី​ដែល​យើងបានបិទនោះ​ឲ្យ​ដំណើរ​ការ​ធម្មតាឡើងវិញ លោកអ្នក​គ្រាន់តែ​លុប Value string ដែល​បាន​បង្កើត​នោះ ហើយចុច OK ជាការស្រេច ។

SHARE THIS POST   

  • Facebook
  • Twitter
  • Myspace
  • Google Buzz
  • Reddit
  • Stumnleupon
  • Delicious
  • Digg
  • Technorati
ខ្ញុំ​ឈ្មោះ អេង កក្កដា
ខ្ញុំ​គឺ​ជា​និស្សិត IT នៃ​សាកល​វិទ្យាល័យ បាត់ដំបង ជំនាន់ទី ៦ ។​ ខ្ញុំ​រីករាយ​នឹង​ចែក​រំលែក​នូវចំនេះ​ដឹង​ និង អ្វីដែលថ្មីៗ ។

0 comments: