Welcome to ITUBB4YOU Happy to share..
ITUBB4YOU created by Eng Kakada

Ad 468 X 60

.

Monday, March 18, 2013

ស្វែង​យល់​ពី​កម្ម​វិធី​សូណា(Sonar 8.0)


កម្ម​វិធី​សូណា​គឺ​ជា​កម្ម​វិធី​មួយ​ដែល​បង្កើត     
​ឡើង​សម្រាប់​ជួយ​សម្រួល​កិច្ច​ការងារ
ផលិត​​សំឡេង​តន្ត្រីនៅ​លើ​កុំ​ព្យូ​ទ័រ​របស់​អ្នក ។
កម្មវិធី​នេះ​ត្រូវ​បាន​រៀប​ចំ​សម្រាប់​តន្ត្រីករ​អ្នក​
និពន្ធ​អ្នកសម្រួល​តន្ត្រី​ វិស្វករ​សំឡេង
អ្នក​ផលិត សំឡេង​ហ្គេម អ្នក​ជំនាញ​ថត
​សំឡេង ។កម្មវិធី​សូណា​ធ្វើ​ការ​ជា​មួយ​
file ជា​ច្រើនដូច​ជា: Wave, MP3, ACIDized
waves, WMa, AIFF និងប្រភេទ file
សំឡេង​ជា​ច្រើន​ទៀត ។
កម្មវិធី​សូណា​មាន tools ជា​ច្រើន​ដែល​ធ្វើ​អោយ​អ្នក​ប្រើប្រាស់​អាច​កែ​ឆ្នៃ​បាន​តាម​ចិត្ត​​ដែល​អាច ​បង្កើន​ការ​ផលិត​អោយ​កាន់​តែ​មាន​គុណភាព​និង​ប្រសិទ្ធភាព។កម្មវិធី​សូណា​ មាន​លក្ខណ​ពិសេស​ជា​ច្រើន​លើស​ជាង​ការ​ដែល​គ្រាន់​តែ​ផលិត Midi និង Audio Files។ តែ​ក៏​កម្មវិធី​ដែល​មាន​តួនាទី​ដ៏​សំបូរ​បែប​មួយ​ដែល​អាច​គាំទ្រ​យ៉ាង​ពេញ​ ទូលំ​ទូលាយ​ជាមួយ​និង audio plug-ins, software synthesizers, StudioWare, MFX MIDI plug-ins, និង MIDI Machine Control (MMC) នៃ external MIDI gear។
១- ដំណើរការ​កម្មវិធី
ក្នុង​ការ​ចាប់​ផ្ដើម​ដំណើរការ​កម្មវិធី​យើង​គ្រាន់​តែ៖ ចុច Start > Program ឬ > ​ចុច២ដង លើ ​ Sonar 8.0 icon​នោះ​កម្មវិធី​ក៏​ចាប់​ដំណើរការ។
២- ការ​បង្កើត​ការងារ​ថ្មី ( Create New Project )
ចុច File Menu > New ឬ > ចុច Icon Newនៅ​លើ Tool Bar នោះ​យើង​និង​មាន​ទំព័រ​ការងារ​ថ្មី​មួយ។
ការ​ជ្រើសរើស​ប្រភេទ​ទំព័រ​ការងារ​ថ្មី (choosing a temple for new project)​នៅ​លើ​កម្មវិធី​សូណា​វា​មាន​គំរូ​ទំព័រ​ការងារ​ជា​ច្រើន​មាន​ ប្រយោជន៍​សម្រាប់​ការប្រើប្រាស់​របស់​យើង​ដូចជា:
៣- ជួរ​សំឡេង​ ( Tracks )​
-ជួរ​នៃ​ត្រាក់​សំឡេង(Tracks): មាន​២​ប្រភេទ​
- ជួរ​ត្រាក់​សំឡេង​ (Audio Tracks)
- ជួរ​ត្រាក់​មី​ឌី​ណោត​ភ្លេង ​(Midi Tracks)។
៤- ការ​ថត ( Recording )​
-ថត​មីឌី​ណោត​ភ្លេង​(midi recording)​
ចុច​លើ Midi Track > ចុចRecoding Button R រួច​ចុច Recording Button នៅ​លើ Tool Bar។
-ថត​ទំព័រ​ការងារ​ជា​សំឡេង(Audio recording) ចុច​លើ Audio Track > ចុចRecoding Button R រួច​ចុច Recording Button នៅ​លើ Tool Bar។
៦- ការ​រក្សា​ទុក​ទំព័រ​ការងារ ( Saving )
-រក្សា​ទំព័រ​ការងារ​មីឌី​ណោត​ភ្លេង(Save as midi file) ចុច​លើ File Menu > ចុចSave As រួច​វាយ​បញ្ចូល​ឈ្មោះ​នៅ​ក្នុង​ប្រឡោះ File Name រួច​ជ្រើសរើស​ប្រភេទ file ជា .midi នៅ​ក្នុង​ប្រឡោះ Save as Type > ​រួច​ចុច Save។
-រក្សា​ទំព័រ​ការងារ​សំឡេង​ឬ​មីឌី​និង​សំឡេង(Save as bundle file) ចុច​លើ File Menu > ចុចSave As រួច​វាយ​បញ្ចូល​ឈ្មោះ​នៅ​ក្នុង​ប្រឡោះ File Name រួច​ជ្រើសរើស​ប្រភេទ file ជា .cakewalk bundleនៅ​ក្នុង​ប្រឡោះ Save as Type > រួច​ចុច Save។

SHARE THIS POST   

  • Facebook
  • Twitter
  • Myspace
  • Google Buzz
  • Reddit
  • Stumnleupon
  • Delicious
  • Digg
  • Technorati
ខ្ញុំ​ឈ្មោះ អេង កក្កដា
ខ្ញុំ​គឺ​ជា​និស្សិត IT នៃ​សាកល​វិទ្យាល័យ បាត់ដំបង ជំនាន់ទី ៦ ។​ ខ្ញុំ​រីករាយ​នឹង​ចែក​រំលែក​នូវចំនេះ​ដឹង​ និង អ្វីដែលថ្មីៗ ។

0 comments: