Welcome to ITUBB4YOU Happy to share..
ITUBB4YOU created by Eng Kakada

Ad 468 X 60

.

Saturday, March 16, 2013

ដំឡើង​ Ubuntu 12.10 ជាមួយ​ Windows 7 ដោយ​មិន​ពុំ​ចាំ​បាច់ Boot ពី​ CD/ Flash

ប្រព័ន្ធ​ប្រតិបត្តិ​ការ​ Ubuntu គឺ​ជា​ប្រភេទ​ Open Source ដែល​ជា​ខ្សែ​ស្រឡាយ​នឹង​ប្រព័ន្ធ​ប្រតិបត្តិ​ការ Linux ។ ប្រភេទ​ OS នេះ ​ក៏​មាន​ការ​ពេញ​និយម​ប្រើ​ប្រាស់​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​កុំព្យូទ័រ​ ជា​ច្រើន​ផង​ដែរ។ កាល​ពី​មុន​ប្រសិន​បើ​អ្នក​ចង់​ដំឡើង​ប្រភេទ OS នេះ​លុះ​ត្រា​តែ​អ្នក​មាន​ CD ឬ​ធ្វើ​ Boot តាម​ Flash ជា​មុន​សិន​។


ប៉ុន្តែ​ពេល​នេះ​លោក​អ្នក​នឹង​មិន​ចាំ​បាច់​មាន​ CD ឬ ធ្វើ​ Boot តាម​ Flash នោះ​ឡើយ​ យើង​នឹង​លើក​យក​វិធី​សាស្ត្រ​ដ៏​ងាយ​ស្រួល​មួយ​ដើម្បី​អាច​ឱ្យ​អ្នក​ដំឡើង​ប្រព័ន្ធ​ប្រតិបត្តិ Ubuntu 12.10 ដែល​ជា​ប្រភេទ OS ដែល​ទើប​នឹង​ចេញ​នា​ខែ​តុលា​នេះ​មក​ដំឡើង​ជាមួយ​ Windows របស់​អ្នក​ដូច​ខាង​ក្រោម៖
. ដំបូង​លោក​អ្នក​ត្រូវ​ទាញ​យក​កម្មវិធី​ Wubi.exe ចេញ​ពី​លីង​ខាង​ក្រោមhttp://www.ubuntu.com/download/desktop/windows-installer 
. នៅ​ពេល​ដែល​អ្នក​បាន​ចុច​លើ​ Link នោះ​រួច​ អ្នក​នឹង​ឃើញ​មាន​ផ្ទាំង​ Browser ចេញ​ដូច​ខាង​ក្រោម​។ ដូច​នេះ​សូម​ចុច​លើ Get the installer 
2-ubuntu
៣. ហើយ​បន្ទាប់​ពី​នោះ​​អ្នក​នឹង​ឃើញ​មាន​ផ្ទាំង​មួយ​លោត​ចេញ​មក សូម​ចុច​លើ Save File ដើម្បី​ទាញ​យក​កម្មវិធី​នេះ​ទុក​ក្នុង​កុំព្យូទ័រ​របស់​អ្នក។
3-ubuntu
៤. ប្រសិន​បើ​មាន​ Security Message ចេញ​មក​សូម​ចុច​លើ Continue ដើម្បី​បន្ត​ការ​ដំឡើង។
4-ubuntu
៥. អ្នក​នឹង​ឃើញ​មាន​ផ្ទាំង​មួយ​ចេញ​មក​ដូច​ខាង​ក្រោម​ ដូច​នេះ​សូម​ចុច​ជ្រើសរើស​យក​ Drive ណា​មួយ​មក​ដំឡើង​ (Installation free) រួច​ចុច​ជ្រើស​រើស​យក​ទំហំ​ណា​មួយ​ដែល​ចង់​បាន​ នៅ​ក្នុង​ Installation Size ដែល​មាន​ទំហំ​ធំ​ជាង 5GB វាយ​ Username និង Password រួច​ចុច​ Install ។
5-ubuntu
៦. នៅ​ពេល​នេះ​ កម្មវិធី​កំពុង​ដំណើរ​ការ​ទាញ​យក​ និង​ដំឡើង​ ប្រព័ន្ធ​ប្រតិបត្តិ​ការ​ Ubuntu 12.10 ចូល​ទៅ​ក្នុង​កុំព្យូទ័រ​របស់​អ្នក។ ដូច្នេះ​អ្នក​ត្រូវ​រង់​ចាំ​រហូត​ដល់​ដំណើរការ​ចប់​ដែល​ទិន្នន័យ​ដែល​ត្រូវ​ទាញ​យក​មាន​ប្រមាណ​ប្រហែល​ 500 MB ។
6-ubuntu
៧. នៅ​ពេល​ដំណើរការ​ចប់​ វា​នឹង​ចេញ​ផ្ទាំង​មួយ​មក​បញ្ជាក់​ដើម្បី​ទាម​ទារ​ឱ្យ​អ្នក​ Reboot កុំព្យូទ័រ​ដូច​នេះ​ លោក​អ្នក​ត្រូវ​ចុច​លើ​ Finish ដើម្បី​បញ្ចប់​វា។
7-ubuntu
៨. នៅ​ទី​បញ្ចប់​នៅ​ពេល​ដែល​អ្នក​បើក​កុំព្យូទ័រ​ឡើង​ នោះ​អ្នក​នឹង​ឃើញ​មាន​ជម្រើស​ពីរ​សម្រាប់​ការ​ជ្រើស​រើស​យក​ប្រព័ន្ធ​ប្រតិបត្តិការ​ណា​មួយ​មក​ដំណើរការ​ ៕

SHARE THIS POST   

  • Facebook
  • Twitter
  • Myspace
  • Google Buzz
  • Reddit
  • Stumnleupon
  • Delicious
  • Digg
  • Technorati
ខ្ញុំ​ឈ្មោះ អេង កក្កដា
ខ្ញុំ​គឺ​ជា​និស្សិត IT នៃ​សាកល​វិទ្យាល័យ បាត់ដំបង ជំនាន់ទី ៦ ។​ ខ្ញុំ​រីករាយ​នឹង​ចែក​រំលែក​នូវចំនេះ​ដឹង​ និង អ្វីដែលថ្មីៗ ។

0 comments: