Tuesday, April 2, 2013
Google នឹងបង្ហោះការបកប្រែគេហទំព័រជាភាសាខ្មែរនៅត្រីមាសទី២
ប្រជាជនលើពិភពលោកដែលមិនចេះភាសាខ្មែរ នាពេលខាងមុខនេះនឹងអាចយល់ និងអានគេហទំព័រភាសាខ្មែរបាន ខណៈដែលក្រុមហ៊ុន Google និងចេញកម្មវិធីបកប្រែភាសាខ្មេរ ដែលអាចនិង
បង្ហោះផ្សាយក្នងត្រីមាសទី ពីរនៃឆ្នាំនេះ ។
លោក ហេង សុវណ្ណ អ្នកសម្របសម្រួលម្នាក់ក្នុងចំណោមអ្នកសម្រួបសម្រួលរបស់ក្រុមហ៊ុន
Google ប្រចាំប្រទេស ដែលចូលរួមដំណើររៀបចំកម្មវិធីបកប្រែនេះ បានថ្ងៃងថា ការងារបង្កើត
អោយមានការបកប្រែនេះ គឺបានរៀបចំឡើងរយៈពេលប្រហែល៥ឆ្នាំហើយ ។ លោក សុវណ្ណ
ប្រាប់ភ្នំពេញ ប៉ុស្ដី៍ថា កម្មវិធី alpha បានបង្កើតរួចហើយ ហើយបច្ចុប្បន្នកំពុងតែធ្វើតេស្ដសាកល្បង
ជាលក្ខណៈផ្ទៃក្នុង ។
លោកថ្លែងថា៖ " យើងកំពុងព្យាយាមដោះស្រាយបញ្ហាគុណភាពមួយចំនួនទៀត ដូចជាបញ្ហាសុក្រឹតដែលអាចនឹងប៉ះពាល់ដល់គុណភាពបកប្រែ " ។
លោក Javier Sola នាយកកម្មវិធីនៅវិទ្យាស្ថានបើកទូលាយ (Open Institute) បានថ្លែងថា៖ " វាមានបញ្ហាខ្លះៗ ដោយសារវិធីបកប្រែរបស់ Google នៅមានបញ្ហាខ្លះៗនៅឡើយ " ។
វិទ្យាស្ថានបើកទូលាយ ដែលជាវិទ្យាស្ថានមួយកំពុងជួយការងារអភិវឌ្ឍន៍បច្ចេកវិទ្យាពត៌មានវិទ្យា
នឹងប្រាស្រ័យទាក់ទងនៅទីនេះ បាននឹងកំពុងធ្វើការងារនេះជាមួយ Google ពីឆ្នាំកន្លងមក ។
លោក Sola បានថ្លែងថា ៖ " វាមានលក្ខណៈជាទិន្នន័យសុទ្ធនៅឡើយ ។ វាយកប្រយោគដែលសរសេររាប់លានប្រយោគជាភាសាអង់គ្លេសនិងភាសាខ្មែរ ហើយដាក់វាចូលទៅក្នុងក្រុមម៉ាស៊ីនលាង ។ ម៉ាស៊ីននេះបង្កើតនូវទិន្នន័យដែលប្រើប្រាស់ប្រយោគទាំងនេះ ជាឧទាហរណ៍ នៅពេលដែលវាត្រូវធ្វើការបកប្រែ " ។ លោកបន្ថែមថាទិន្នន័យកាន់តែច្រើន ការបកប្រែកាន់តែសុក្រឹត ។
ប៉ុន្ដែទោះយ៉ាងណាក្ដី ទិន្នន័យដែលមានស្រាប់សម្រាប់ការបកប្រែភាសាអង់គ្លេសនិងខ្មែរ មិនទាន់មានច្រើនដូចទិន្នន័យសម្រាប់ការបកប្រែរវាងភាសាអង់គ្លេស និង បារាំងទេ ។ លោក ហេង សុវណ្ណ
បានបញ្ជាក់ថា ៖ " នេះនឹងត្រូវការពេលវេលាដើម្បីអភិវឌ្ឍន៍វាអោយមានសមត្ថភាពពេញលេញ " ។
លោកបន្ថែមថា សុក្រិតភាពនៃការបកប្រែនេះនឹងកាន់តែមានភាពច្បាស់លាស់ទៅតាមពេលវេលាអភិវឌ្ឍន៍គម្រោងការ ។
ក្រុមហ៊ុន Google មិនបានឆ្លើយតបនិងសំណួរភ្នំពេញ ប៉ុស្ដិ៍ នៅត្រឹមម៉ោងចូលរោងពុម្ព ។ ក្រុមអ្នកជំនាញបានថ្លែងថា កម្មវិធីនេះនឹងរួមចំណេកដល់ការយល់ដឹងទូលំទូលាយជាងមុនសម្រាប់ទាំងក្នុង និងក្រៅប្រទេសកម្ពុជា ។
លោក តូនី លឹម អ្នកឯកទេសគ្រប់គ្រងពត៌មានរបស់ស្ថានទូតអាមេរិក ប្រចាំកម្ពុជាបានថ្លែងថា៖ " អ្នកដែលមិនចេះនិយាយភាសាខ្មេរ និង អាចប្រើប្រាស់កម្មវិធីថ្មីនវដើម្បីយល់ដឹងសារផ្សេងៗពីជនជាតិកម្ពុជា "។ លោកបន្ដថា ៖ " វានឹងជាវិធីមួយដែលនឹងធ្វើអោយពិភពលោកទូលំទូលាយជាងមុន " ។
លោក លឹម បានថ្លែងបន្ដថា ៖ " វានឹងជួយកាត់បន្ថយរនាំងឧបសគ្គនៃភាសា ដូច្នេះអ្នកខាងក្រៅអាចយល់ពីអ្វីដែលយើងនិយាយទាក់ទងគ្នា " ។
ខ្ញុំឈ្មោះ អេង កក្កដា
ខ្ញុំគឺជានិស្សិត IT នៃសាកលវិទ្យាល័យ បាត់ដំបង ជំនាន់ទី ៦ ។ ខ្ញុំរីករាយនឹងចែករំលែកនូវចំនេះដឹង និង អ្វីដែលថ្មីៗ ។
អត្ថបទទាក់ទង:
ពត៌មានបច្ចេកវិទ្យា
Subscribe to:
Post Comments (Atom)













0 comments: